Header Ads

មនុស្ស​ជាង​មួយ​ពាន់​នាក់​ចូលរួម​កម្មវិធី​ហែល​ទឹក​ស្រាត​ប្រចាំឆ្នាំ​នៅ​ស៊ីតនី

មនុស្ស​ជាង១.០០០នាក់​បាននាំគ្នា​ស្រាត​សម្រាប់​កម្មវិធី​ហែល​ទឹកសមុទ្រ​ឆ្នាំ​ប្រចាំ​លើក​ទី៥ហៅថាSydney Skinny នៅ​ឆ្នេរសមុទ្រ​កូប​ប្លឺ។ 
ព្រឹត្តិការណ៍​ទស្សនា​បាន​ដោយ​សេរី​នេះបានចាប់ផ្តើម​កាលពី​ថ្ងៃ​អាទិត្យ​ទី១៩មីនានៅ​ឆ្នេរ​ឯកជន​មួយ​នៅ​មី​ដ​ដល​ហ៊ី​ត (Middle Head) នៅក្នុង​ឧទ្យាន​ជាតិ​កំពង់ផែ​ស៊ីតនី។ 
គ្រូពេទ្យ​ផ្នែក​សរសៃប្រសាទ​អូស្ត្រាលីលោកឆា​លីតែ​វជើងឯក​ជិះ​ស្គី​ទឹក​ពិភពលោកឡេ​នីប៊ី​ចឡេនិងអ្នកនិពន្ធនី​គែលម៉ាស់បាន​ចូលរួម​ជាមួយ​អ្នក​ហែល​ទឹក​ស្រាត​ចំនួន១.៣៣៥នាក់មកពី​ជុំវិញ​អូស្ត្រាលី។ 
អ្នករៀបចំ​និយាយថាកម្មវិធី​ហែល​ទឹកសមុទ្រ​ស្រាតដែល​មិន​ផ្តោតលើ​ភាព​អាក្រាត​នេះផ្តល់ជូន​វគ្គ​ហែល​ទឹក​ចម្ងាយ៣០០ឬ៩០០ម៉ែត្រនិងមិនមែនជា​ការប្រណាំង​ប្រជែង​គ្នាឬក៏ចង់​ឱ្យគេ​ឃើញ​អំពី​ភាព​អាក្រាត​នោះទេ។ 
ក្រុម​អ្នក​ហែល​ទឹក​មិន​ស្រាត​នោះទេរហូតដល់​ពួកគេ​ស្ថិតនៅលើ​ខ្សាច់ហើយនឹង​ត្រូវគេ​ប្រគល់​កន្សែង​មួយ​សម្រាប់​គ្រប​ខ្លួនប្រាណនៅពេលដែល​ពួកគេ​ងើប​ចេញពី​ទឹក​វិញ៕




No comments