Header Ads

ផ្អើល​ស្រុក​ស្វាយ​ទាប ! ចាប់​ផ្សឹក​សង្ឃ​៥​អង្គ បន្ទាប់​ពី​ឆែក​ឃើញ..............

ខេត្តស្វាយរៀង ៖ មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​ដល់​មហាជន​ដោយ​សង្ឃ​៥​អង្គ​គង់នៅ​វត្ត​សុវណ្ណ​រង្សី (​ហៅ​វត្ត​ពពែ​ត​ថ្មី​) ស្ថិត​ក្នុងភូមិ​ថ្នល់កែង ឃុំ​ពពែ​ត ស្រុក​ស្វាយ​ទាប ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ផ្សឹក​រួច​ឃាត់ខ្លួន​វេលា​ម៉ោង​៤ និង​៣០​នាទី​ល្ងាច ថ្ងៃ​ទី​០២ ខែកុម្ភៈ ឆ្នាំ​២០១៧ ព្រមទាំង​ឆែក​ឃើញ​មាន​គ្រឿងញៀន​នៅ​ក្នុង​ហង្ស​សាក់​ទៀត​ផង ។

មន្ត្រី​អាវុធហត្ថ​ខេត្ត​បាន​ឲ្យ​ដឹង​ថា នៅ​វេលា​ម៉ោង​៤ និង​៣០​នាទី​ល្ងាច ថ្ងៃ​ទី​០២ ខែកុម្ភៈ ឆ្នាំ​២០១៧ កម្លាំង​មន្ទីរ​យុត្តិធម៌​កងរាជអាវុធហត្ថ​ខេត្ត សហការ​ជាមួយ​កម្លាំង​មូលដ្ឋាន​កង​រាជ​អ​វុ​ធ​ហត្ថ​ក្រុង​បា​វិត និង​កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ស្រុក​ស្វាយ​ទាប ដឹកនាំ​ដោយ​លោក​វរសេនីយ៍ឯក ស្រី វុ​ត្ថា មេបញ្ជាការ​រង​កងរាជអាវុធហត្ថ​ខេត្ត និង​មានការ​សម្របសម្រួល​ពី​លោក គង់ ច័ន្ទ​រិ​ទ្ធ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តស្វាយរៀង បាន​ធ្វើ​ប្រតិបត្តិការ​បង្ក្រាប​ករណី​រក្សា​ទុក ឬ​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សា​ធាតុ​ញៀន នៅ​ចំណុច​វត្ត​សុវណ្ណ​រង្សី (​ហៅ​វត្ត​ពពែ​ត​ថ្មី​) ស្ថិត​ក្នុងភូមិ​ថ្នល់កែង ឃុំ​ពពែ​ត ស្រុក​ស្វាយ​ទាប ដោយ​ឃាត់ខ្លួន​ជនសង្ស័យ​បាន​៦​នាក់ ក្នុង​នោះ​មាន​សង្ឃ​៥​អង្គ និង​នៅ​ថ្ងៃ​ទី​៣ ខែកុម្ភៈ ឆ្នាំ​២០១៧ តាម​ចាប់​បាន​ម្នាក់​ទៀត​នៅ​ភ្នំពេញ សរុប​ទាំងអស់​៧​នាក់ ។
មន្ត្រី​ដដែល​បន្ត​ទៀត​ថា ក្នុង​យុទ្ធនាការ​បង្ក្រាប​នោះ​ក៏​មាន​អាជ្ញាធរ​មូលដ្ឋាន ប្រធាន​មន្ទីរ​ធម្មការ​សាសនា​ខេត្ត ព្រះ​ចៅអធិកា​វត្ត​តា​នូ ជា​អនុគណ​ស្រុក​ស្វាយ​ទាប បាន​ចូលរួម​ធ្វើការ​ឆែកឆេរ​កុដិ​ដែល​សង្ឃ​ទាំង​៥​អង្គ​គង់នៅ រក​ឃើញ​វត្ថុ​តាង​គ្រឿងញៀន​ប្រភេទ​ម៉ា​ទឹកកក​ចំនួន​១១​កញ្ចប់ ទើប​សមត្ថកិច្ច​ធ្វើការ​ឃាត់ខ្លួន ហើយ​ផ្សឹក​សង្ឃ​ទាំង​៥​អង្គ​ភ្លាម​ៗ​ប្រគល់​ឲ្យ​សមត្ថកិច្ច​ចាត់ការ​តាម​នីតិវិធី ។
សង្ឃ​ទាំង​៥​នាក់​ដែល​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​មាន ១-​ឈ្មោះ ឃឺ​ម ថន អាយុ​២៦​ឆ្នាំ ជនជាតិ​ខ្មែរ​, ២-​ឈ្មោះ រុន រស្មី អាយុ​២៣​ឆ្នាំ ជនជាតិ​ខ្មែរ​, ៣-​ឈ្មោះ មុំ រ៉ា​វី អាយុ​២២​ឆ្នាំ ជនជាតិ​ខ្មែរ​, ៤-​ឈ្មោះ សូ រតនៈ អាយុ​២០​ឆ្នាំ ជនជាតិ​ខ្មែរ និង ៥-​ឈ្មោះ សេង ឌី អាយុ​២០​ឆ្នាំ ជនជាតិ​ខ្មែរ ។ ចំណែក​សង្ស័យ​២​នាក់​ទៀត​មាន ១-​ឈ្មោះ មោ​គ សា​មាន ភេទ​ប្រុស អាយុ​២៩​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​បច្ចុប្បន្ន​ភូមិ​ថ្នល់កែង ឃុំ​ពពែ​ត ស្រុក​ស្វាយ​ទាប និង ២-​ឃាន ឃុន​នី ភេទ​ប្រុស អាយុ​៤០​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​រត់​ម៉ូតូ​កង់​បី មាន​ទីលំនៅ​ភូមិ​១៣ ផ្លូវ​លេខ​៤២២ សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី​ភ្នុំពេញ ។
ក្រោយ​ពេល​ចាប់ខ្លួន សមត្ថកិច្ច​រឹបអូស​វត្ថុ​តាង​រួម​មាន ថ្នាំ​ញៀន​ប្រភេទ​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​(​ម៉ា​ទឹកកក​)​ចំនួន​១១​កញ្ចប់ ស្មើ​ទម្ងន់​១៣,៥៦​ក្រាម​(​គិត​ទាំង​សំបក​វិច​ខ្ចប់​), ទូ​រស​ព្ច័​ដៃ​៩​គ្រឿង​, កាំបិត​១, ដែកកេះ​៦, សម្ភារៈ​សម្រាប់​ប្រើប្រាស់​គ្រឿងញៀន​មួយ​ចំនួន ។  បច្ចុប្បន្ន​ជន​ស​ង្ស​យ័​ទាំង​៧​នាក់ និង​វត្ថុ​តាង ត្រូវ​បាន​កម្លាំង​ជំនាញ​មន្ទីរ​យុត្តិធម៌​កងរាជអាវុធហត្ថ​ខេត្ត កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តស្វាយរៀង ចាត់ការ​តាម​នីតិវិធី ហើយ​លោក​ចៅក្រម​ស៊ើបសួរ​បាន​ចេញ​ដីកាឃុំខ្លួន​បណ្តោះអាសន្ន​នៅ​ពន្ធនាគារ​ខេត្ត​នៅ​វេលា​ម៉ោង​៥​ល្ងាច ថ្ងៃ​ទី​៤ ខែកុម្ភៈ ឆ្នាំ​២០១៧ ហើយ ៕


No comments