តើគោលនយោបាយប្រាក់ចូលនិវត្តន៍ និយោជិតនៅវិស័យឯកជន និង NGOs ដល់ណាហើយ?
ពីមួយថ្ងៃទៅមួយថ្ងៃ ឮតែបុគ្គលិកអង្គការមិនមែនរដ្ឋាភិបាល
និងបុគ្គលិកបម្រើសេវាឯកជនត្អូញត្អែរថាគាត់ខំបង់ពន្ធលើប្រាក់ខែគាត់ជូនរដ្ឋរាល់ខែនៅពេលបច្ចុប្បន្ននេះ។
តែរដ្ឋវិញមិនបានគិតគូរពីគាត់ទេ ពេលណាគាត់ចាស់ចូលនិវត្តន៍ទៅបានទទួលដូចមន្ត្រីរាជការស៊ីវិលដែរទេ?
បើតាមច្បាប់ស្តីពីរបបសន្តិសុខសង្គមសម្រាប់ជនទាំងឡាយណាដែលស្ថិតនៅក្រោមបទប្បញ្ញត្តិនៃច្បាប់ស្តីពីការងារដែលរដ្ឋសភាអនុម័តតាំងពីឆ្នាំ ២០០២ នៅជំពូកទី ២ ផ្នែកប្រាក់សោធនមានចែងមាត្រាមួយចំនួនតែមាត្រា ៨ បានចែងពីនីតិវិធីក្នុងការចូលជាសមាជិកបេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) ៖
ចំណុចទី ១-សមាជិក ប.ស.ស ដែលមានអាយុ ៥៥ ឆ្នាំមានសិទ្ធិទទួលនូវប្រាក់សោធន ជរាភាព ប្រសិនបើជននោះបានបំពេញលក្ខខណ្ឌដូចតទៅ៖ ចំណុច ក.) ចុះឈ្មោះក្នុងបញ្ជីនៃ ប.ស.ស ក្នុងថិរវេលាយ៉ាងតិច (២០) ឆ្នាំ។ ចំណុច ខ.) បានបង់វិភាគទានតិចបំផុតហុកសិប (៦០) ខែសម្រាប់របបសន្តិសុខសង្គមក្នុងអំឡុងពេលដប់ (១០) ឆ្នាំចុងក្រោយគិតរហូតមកដល់កាលបរិច្ឆេទដែលមានសិទ្ធិត្រូវទទួលបានប្រាក់សោធន...»។
របបប្រាក់សោធនសម្រាប់ជនទាំងឡាយដែលស្ថិតនៅក្រោមបទប្បញ្ញតិ្តនៃច្បាប់ស្តីពីការងារនេះរាជរដ្ឋាភិបាលបានរៀបចំនូវផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុ ២០១១-២០២០ ហើយគោលនយោបាយនេះរួមចំណែកលើកស្ទួយចំពោះការលើកទឹកចិត្តដល់កម្លាំងពលកម្មទាំងក្នុងផ្នែកឯកជន និងសាធារណៈ ពោលគឺការលុបបំបាត់នូវផ្នត់គំនិតដែលយល់ថាធ្វើការជាកម្មករនិយោជិតផ្នែកឯកជនមិនមានប្រាក់សោធនហើយមានតែមន្ត្រីរាជការក្នុងមុខងារសាធារណៈទេដែលមានរបបប្រាក់សោធន។
ដូច្នេះរបបប្រាក់សោធននេះគ្រោងនឹងរៀបចំដំណើរការនាចុងឆ្នាំ ២០១៥ កម្មករនិយោជិតដែលធ្វើការនៅក្នុងវិស័យឯកជននឹងត្រូវទទួលបានរបបប្រាក់សោធនដូចមន្រ្តីរាជការផង។ បើតាមការបកស្រាយការលើកទឹកចិត្តរបស់ស្ថាប័នបេឡាជាតិរបបសន្តិសុខសង្គមនេះគឺមានលក្ខណៈខុសប្លែកពីអ្វីដែលជាការរំពឹងទុករបស់បុគ្គលិកក្នុងវិស័យឯកជន និងអង្គការមិនមែនរដ្ឋាភិបាលថាលុយដែលបានបង់ពន្ធលើប្រាក់ខែរបស់ពួកគាត់ហ្នឹងចាស់ចូលនិវត្តន៍គាត់គួរតែទទួលបានវិញខ្លះ។
ឧទាហរណ៍ថាបើគាត់មានប្រាក់ខែ ៣០០០ ដុល្លារគាត់ត្រូវរដ្ឋកាត់ពន្ធអស់ ១៥ ភាគរយនៃទឹកប្រាក់សរុបនេះតែអ្វីដែលគាត់ថា បើមិនបាន ១៥ ភាគរយនោះវិញទេបានត្រឹមតែ ៥ ភាគរយក៏អស់ចិត្តដែរនៅពេលគាត់ចាស់ទៅមានន័យថាកុំឲ្យបង់ទៅបាត់ៗ។
តែការបង់ពន្ធលើប្រាក់បៀវត្សរ៍វាជាកាតព្វកិច្ច តែបង់ចូលរដ្ឋទៅបាត់ហើយចេញជាសេវាសាធារណៈដូចជា សាលារៀន និងមន្ទីរពេទ្យជាដើម តែមិនរំពឹងថាបានប្រាក់ចូលសោធនិវត្តន៍នៅពេលចាស់នោះទេ។ គឺមានលក្ខណៈខុសប្លែកពីការបង់ប្រាក់សោធន (Pension Fund) ប្រសិនបើយើងគោរពទៅតាមនីតិវិធីរបស់ ប.ស.ស គឺយើងនឹងទទួលបានមកវិញ។
តើគោលនយោបាយប្រាក់សោធននេះបានដើរដល់ណាហើយដែរ? ប៉ុន្មានអ្នកទទួលបានប្រាក់សោធននេះពេលចាស់ទៅ? ឬក៏ចាប់តាំងពីច្បាប់អនុម័តតាំងពីឆ្នាំ ២០០២ ឬមួយក៏មិនទាន់គ្រប់ ២០ ឆ្នាំចូលជាសមាជិក ប.ស.ស ដូចច្បាប់ចែងនៅឡើយមិនទាន់មានអ្នកណាបានទទួលប្រាក់សោធនហ្នឹង? ឥឡូវបញ្ហាការបង់ពន្ធលើប្រាក់ខែ និងប្រាក់សោធនមានលក្ខណៈខុសគ្នាអ៊ីចឹងហើយបានអ្នកបង់ពន្ធលើប្រាក់ខែខ្លះឲ្យតែគេគេចបានគឺគេគេចហើយព្រោះគេស្តាយលុយបង់ជូនរដ្ឋពេលចាស់ទៅអត់មានបានអីមកវិញនោះ។
ចំណុចហ្នឹងគឺមានលក្ខណៈដូចមេមាន់ និងកូនមាន់មួយណាកើតមុនអ៊ីចឹងរដ្ឋាភិបាលលើកទឹកចិត្តឲ្យពលរដ្ឋបង់ពន្ធលើប្រាក់ខែគាត់ជាកាតព្វកិច្ចឯខាងពលរដ្ឋវិញថារដ្ឋមិនមានយន្តការណាមួយសម្រាប់ពួកគាត់ពេលចាស់ទៅ តើគាត់បានអីមកវិញនៅពេលគេបង់ពន្ធហើយនោះ?
ចំពោះករណីនេះមានអង្គការមិនមែនរដ្ឋាភិបាលខ្លះ និងក្រុមហ៊ុនធំៗបានគិតគូរទៅលើបុគ្គលិករបស់គេដែរចំពោះប្រាក់សោធននោះគឺគេបង់ពន្ធជូនរដ្ឋហើយ គេទុកប្រាក់សោធនជូនទៀតទៅតាមរយៈពេលធ្វើការងារគឺមានន័យថាអង្គការ និងក្រុមហ៊ុនទាំងនោះគេដកទុកឲ្យបុគ្គលិកគេរួចហើយនៅពេលចប់ការងារពីស្ថាប័នគេមិនមែនមានន័យថាយកពីរដ្ឋនោះទេ។
បើប្រៀបធៀបទៅនឹងសហរដ្ឋអាមេរិកដែលមានលក្ខណៈស្មុគស្មាញចំពោះការបង់ពន្ធហើញកាត់បញ្ចូលរដ្ឋពីប្រជាពលរដ្ឋជាកញ្ចប់តែនៅពេលដែលចាស់ចូលនិវត្តន៍ទៅគឺរដ្ឋគិតគូរលើពលរដ្ឋគេទៅតាមហ្នឹងដែរទៅតាមតម្លៃនៃការបង់ពន្ធសរុបហើយនិងរយៈពេលធ្វើការងាររបស់គេ។
ហេតុដូច្នេះហើយរដ្ឋាភិបាលកម្ពុជាគួរតែចាប់ផ្តើមយ៉ាងណាឲ្យមានតម្លាភាពរវាងការប្រមូលពន្ធ និងអ្នកត្រូវបង់ពន្ធលើប្រាក់ខែ និងការបង់ប្រាក់សោធននោះចំពោះវិស័យឯកជន និងអង្គការនានាដើម្បីលើកទឹកចិត្តពលរដ្ឋឲ្យទៅបង់ពន្ធលើប្រាក់ខែនោះ និងប្រាក់សោធននោះគឺរដ្ឋគួរតែបង្កើតថវិកាកញ្ចប់សម្រាប់ចំណាយមុនឲ្យពលរដ្ឋបណ្តើរមុនសិនកុំចាំដល់ពេល ២០ ឆ្នាំឡើងទើបទទួលបានប្រាក់សោធនពេលចាស់ទៅនោះហើយចាំប្រមូលជាក្រោយវិញ។
សូមបញ្ជាក់ឡើងវិញថា ការបង់ពន្ធលើប្រាក់ខែនេះគឺមិនមែនតែវិស័យឯកជន និងអង្គការនោះទេគឺមន្ត្រីរាជការក៏តម្រូវឲ្យបង់ពន្ធលើប្រាក់ចំណូលរបស់គាត់ផងដែរដូចគ្នាបើប្រាក់ខែចាប់ពី ៨០ ម៉ឺនរៀលបូកនឹងមួយរៀលឡើងទៅតែគ្រាន់តែខុសគ្នាត្រង់ថាមន្ត្រីរាជការចូលនិវត្តន៍គឺដឹងតែបានប្រាក់ចូលនិវត្តន៍ហើយ ហើយដំឡើងប្រាក់សោធននេះទៅតាមអតិផរណាផងដែរ៕

Post a Comment